កម្ពុជាបណ្តេញជនបរទេសជាង ១០០០នាក់ ក្នុង​រយៈ​ពេល​ ៣​ថ្ងៃ
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

កម្ពុជាបណ្តេញជនបរទេសជាង ១០០០នាក់ ក្នុង​រយៈ​ពេល​ ៣​ថ្ងៃ

 អគ្គនាយកដ្ឋានអន្តោប្រវេសន៍បណ្ដេញចេញជន​បរទេសចំនួន ១,០៨៩នាក់ចេញពីប្រទេសកម្ពុជា ពាក់ព័ន្ធករណីឆបោក​និងលេងល្បែងតាមអនឡាញ ​លួចឆ្លងដែន ស្នាក់នៅគ្មានលិខិតស្នាម និងធ្វើការងារខុសច្បាប់។


អគ្គនាយកដ្ឋានអន្តោប្រវេសន៍ថ្លែង​នៅ​ថ្ងៃទី១៧ ខែកុម្ភៈនេះថា រយៈពេល៣ថ្ងៃ​ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី ១៦ ខែកុម្ភៈ ជនបរទេសសរុបចំនួន ១០៨៩នាក់ ក្នុង​នោះ​មាន​ស្រី ៥៧នាក់ ត្រូវបានបណ្តេញចេញពីប្រទេសកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ និង តាមប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិព្រែកចាក (សម្រាប់ជនជាតិវៀតណាម)។


ជនបរទេសដែលបានបណ្តេញចេញខាងលើនេះ មាន ចំនួន១៤សញ្ជាតិ រួមមាន ចិន អ៊ុយហ្គង់ដា ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ប៉ាគីស្ថាន កូរ៉េ វៀតណាម ចិនតៃវ៉ាន់ ហ្វីលីពីន នីហ្សេរីយ៉ា ឥណ្ឌា បង់ក្លាដេស កេនយ៉ា និងនេប៉ាល់។


អគ្គនាយកដ្ឋានអន្តោប្រវេសន៍ថ្លែងថា ការបណ្ដេញចេញនេះ គឺជាការអនុវត្តតាមវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងបោសសំអាត និងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ធានាការពារ សុវត្ថិភាពជូនប្រជាពលរដ្ឋទាំងក្នុងតំបន់ និងសកលលោក។


ការ​បង្ក្រាប​បទ​ល្មើស​ឆបោក​នេះ ធ្វើ​ឡើង​ដោយគ្មានការលើកលែងនោះឡើយ ចំពោះមេខ្លោងដែលនៅពីក្រោយ។ បន្ថែ​ពី​លើ​នេះ​ ការ​បង្ក្រាប​នេះ​ក៏​ជួយសង្គ្រោះជនរងគ្រោះ ដែលត្រូវមេខ្លោងបោកបញ្ឆោត ឱ្យមកធ្វើការក្នុងសកម្មភាពឆបោកតា ប្រព័ន្ធបច្ចេកវិទ្យា ឲ្យ​មានសេរីភាព និងអាចវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ។ បើតាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍៕


Post a Comment (0)
Previous Post Next Post