អនុរដ្ឋមន្ដ្រីការពារជាតិ​ឡាវថ្លែង​ថា ឡាវ​និង​កម្ពុជា​ពង្រឹង​ទំនាក់ទំនងរវាងកងទ័ពទាំងពីរឱ្យកាន់តែរីកចម្រើន
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

អនុរដ្ឋមន្ដ្រីការពារជាតិ​ឡាវថ្លែង​ថា ឡាវ​និង​កម្ពុជា​ពង្រឹង​ទំនាក់ទំនងរវាងកងទ័ពទាំងពីរឱ្យកាន់តែរីកចម្រើន

 អនុរដ្ឋមន្ត្រីការពារ​ជាតិ​ឡាវ​ថ្លែង​ថា ​ប្រទេស​ជិត​ខាង​កម្ពុជា​មួយ​នេះ​​នឹង​ខិតខំប្រឹងប្រែងពូនជ្រុំទំនាក់ទំនងរវាងកងទ័ពប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើន ហើយ​ថាប្រទេស​ទាំង​ពីរ​នឹង​សហការ​គ្នារក្សា​ព្រំដែន​សន្តិភាព​និង​សុវត្ថិភាព។


លោក សាយចៃ គុមម៉ាស៊ីត (Saichay Kommasith) អនុរដ្ឋមន្ដ្រីក្រសួងការពារប្រទេស​និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនឡាវ បាន​ចូល​ជួប​​សម្ដែង​ការ​គួរ​សម​ និង​ពិភាក្សា​​ជាមួយ​លោក​​ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​កម្ពុជា នៅ​ថ្ងៃទី១៧ ខែកុម្ភៈ​នេះ ដោយ​លោក​បាន​លើក​​ឡើង​ពី​កិច្ច​សហ​ប្រតិបត្តិការ​ល្អ​ក្នុង​រង្វង់​កងទ័ព​នៃ​ប្រទេស​ទាំង។


លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បាន​ថ្លែង​នៅ​ក្រោយ​ជំនួប​នេះ​ថា លោក ហ៊ុន សែន បានចាត់ទុកដំណើរទស្សនកិច្ចរបស់​លោក​ សាយចៃ គុមម៉ាស៊ីត មកកាន់កម្ពុជាក្នុងឱកាសនេះថា​ «ជាចលករដ៏សំខាន់ក្នុងការជំរុញទំនាក់ទំនងទ្វេភាគី​រវាងកម្ពុជា​និងឡាវ ឱ្យកាន់តែរីកចម្រើនបន្ថែម ជា​ពិសេស​ធ្វើ​ឲ្យ​​ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរកាន់តែស៊ីជម្រៅ»។


លោក​ សាយចៃ គុមម៉ាស៊ីត បាន​ថ្លែង​ថា ឡាវ​និង​កម្ពុជា​មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​គ្នាង រួម​មាន​ទាំង​ទំនាក់​ទំនង​ក្នុង​វិស័យ​យោធា និង​កង​ទ័ព​ផង​ដែរ ហើយ​លោក​ប្ដេជ្ញាថា នឹងខិតខំប្រឹងប្រែងពូនជ្រុំនៃទំនាក់ទំនងរវាងកងទ័ពប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនបន្តទៀត។


លោកបន្ត​ថា កម្ពុជា​និង​ឡាវ មាន​ព្រំដែនសន្តិភាព និងសុវត្ថិភាព តាមរយៈការសហការរវាងប្រទេសទាំងពីរ ក៏ដូចជាកងទ័ព អាជ្ញាធរ នៃប្រទេសទាំងពីរផងដែរ។ នេះ​បើ​តាក​លោក ជា ធីរិទ្ធ។


ក្នុង​ពេល​បំពេញ​បេសកកម្ម​មក​កម្ពុជា​នេះ លោក​ សាយចៃ គុមម៉ាស៊ីត បានជួបពិភាក្សាជាមួយនឹងអគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទកម្ពុជា រដ្ឋមន្ត្រីការពារជាតិកម្ពុជា ដើម្បី​ពិភាក្សា​ពី​ការដាក់ចេញនូវផែនការពង្រីកនូវទំនាក់ទំនងទ្វេភាគី ក្នុងក្របខ័ណ្ឌកងទ័ពកម្ពុជា​និងកងទ័ពប្រជាជនឡាវ។


លោក ហ៊ុន សែន ជំរុញឲ្យ​ពង្រឹង​កិច្ច​សហការ​ក្នុង​វិស័យការពារជាតិ​និង​កងទ័ព​ កម្ពុជា​និងឡាវ ពង្រីកការចែករំលែកបទពិសោធន៍គ្នាក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សរវាងគ្នាទៅវិញទៅមកឱ្យកាន់តែផុលផុស និងមានចំនួនច្រើនជាងមុន។


លោក ហ៊ុន សែន ជំរុញ​ឲ្យ​អាជ្ញាធរ​ និង​កង​ទ័ព​នៃ​ប្រទេស​ទាំង​ពីរ​ធ្វើ​ការ​ជាមួយ​គ្នា​បន្ថែម​ទៀត​​ដើម្បីរក្សានូវសន្តិភាព និង​សន្តិសុខតាមព្រំដែននេះឱ្យបានកាន់តែល្អប្រសើរ និង​​​រួម​គ្នា​ប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន គ្រប់គ្រងគ្រោះមហន្តរាយ ដូចជា ទឹកជំនន់ ភ្លើងឆេះ៕


Post a Comment (0)
Previous Post Next Post