ចារកម្មអឺរ៉ុប៖ អាមេរិកមិនអាចសម្រេចកិច្ចព្រមព្រៀងសន្តិភាពអ៊ុយក្រែន-រុស្សីទេ
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

ចារកម្មអឺរ៉ុប៖ អាមេរិកមិនអាចសម្រេចកិច្ចព្រមព្រៀងសន្តិភាពអ៊ុយក្រែន-រុស្សីទេ

 ប្រធានចារកម្មកំពូលៗរបស់អឺរ៉ុបលើក​ឡើង​ថា កិច្ចព្រមព្រៀងសន្តិភាពដើម្បី​បញ្ចប់សង្គ្រាមនៅអ៊ុយក្រែន នឹងមិនអាចសម្រេចបាននៅក្នុងឆ្នាំនេះទេ បើទោះបីជា លោក ដូណាល់ ត្រាំ អះអាងថា ការចរចា សន្តិភាពដែលសម្របសម្រួលដោយអាមេរិកនេះ នឹងមានឱកាសខិតជិតទៅដល់កិច្ចព្រមព្រៀង មួយក៏ដោយ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានរ៉យទ័រ


ប្រធានទីភ្នាក់ងារចារកម្មអឺរ៉ុបចំនួន៥ប្រទេស បាននិយាយជាមួយសារព័ត៌មានរ៉យទ័រ ដោយសុំមិន បញ្ចេញឈ្មោះថា រុស្ស៊ីមិនចង់បញ្ចប់សង្គ្រាមយ៉ាងឆាប់រហ័សនោះទេ។ ៤នាក់ក្នុងចំណោមពួកគេ បានឱ្យដឹងទៀតថា រុស្ស៊ីកំពុងប្រើប្រាស់ការចរចាជាមួយអាមេរិក ដើម្បីស្វែងរកការលើកលែងទណ្ឌកម្ម និងមានឱកាសពាណិជ្ជកម្ម ហើយការចរចាសន្តិភាពចុងក្រោយ ដែលធ្វើឡើងនៅទីក្រុងហ្សឺណែវ ក្នុងសប្តាហ៍នេះ វាគ្រាន់តែជាឆាកល្ខោននៃការចរចាតែប៉ុណ្ណោះ។


ប្រធានចារកម្មអឺរ៉ុបម្នាក់បាននិយាយ៖ «រុស្ស៊ីមិនកំពុងស្វែងរកកិច្ចព្រមព្រៀងសន្តិភាពទេ តែរុស្ស៊ីចង់ សម្រេចគោលដៅយុទ្ធសាស្ត្ររបស់ខ្លួន ហើយគោលដៅទាំងអស់នោះមិនបានផ្លាស់ប្តូរទេ រួមមាន ការដកមេដឹកនាំអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ចេញពីតំណែង និងធ្វើឲ្យអ៊ុយក្រែន ក្លាយជាប្រទេសអព្យាក្រឹតចំពោះលោកខាងលិច»។


ប្រធានចារកម្មម្នាក់ទៀតនិយាយថា បញ្ហាសំខាន់ចម្បងមួយទៀតគឺរុស្ស៊ីមិនចង់បាន និងមិនត្រូវការ សន្តិភាពឆាប់រហ័សពេកដែរ ដោយសារតែសេដ្ឋកិច្ចរបស់រុស្ស៊ី មិនទាន់ដល់ដំណាក់កាលជិតដួលរលំ នៅឡើយ។ ទោះបីជាប្រធានចារកម្មអឺរ៉ុបមិនបានបញ្ចាក់ពីការប្រមូលព័ត៌មានរបស់ពួកគេ តាមវិធី ណាក៏ដោយ តែពួកគេបានអះអាងថា អង្គភាពរបស់ពួកគេបានប្រើប្រាស់ប្រភពពី​មនុស្ស ការទំនាក់ទំនង ស្ទាក់ចាប់ និងវិធីសាស្ត្រផ្សេងៗ ដើម្បីប្រមូលព័ត៌មាន ហើយពួកគេទាំងអស់គ្នាចាត់ទុករុស្ស៊ី ជាគោលដៅ​អាទិភាពសម្រាប់ការស៊ើបការណ៍។


ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ធ្លាប់បាននិយាយថា រុស្ស៊ីត្រៀមខ្លួនរួចជាស្រេចសម្រាប់សន្តិភាព ប៉ុន្តែត្រូវគោរពតាមលក្ខខណ្ឌរបស់រុស្ស៊ី៕


Post a Comment (0)
Previous Post Next Post