រដ្ឋមន្ត្រីទេសចរណ៍៖ កម្ពុជា​ជា​គោលដៅទេសចរណ៍​សុវត្ថិភាព, រដ្ឋាភិបាល​បោសសម្អាត​ការឆបោកតាមអនឡាញ​ដល់ឫសគល់
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

រដ្ឋមន្ត្រីទេសចរណ៍៖ កម្ពុជា​ជា​គោលដៅទេសចរណ៍​សុវត្ថិភាព, រដ្ឋាភិបាល​បោសសម្អាត​ការឆបោកតាមអនឡាញ​ដល់ឫសគល់

 រដ្ឋមន្រ្តីក្រសួង​ទេសចរណ៍​​ថ្លែង​នៅ​ក្នុងកម្មវិធី​ K-WAVE Peace Concert 2026 ​ថា ​កម្ពុជានៅ​តែជាគោលដៅទេសចរណ៍សុវត្ថិភាព និងស្វាគមន៍ភ្ញៀវទេសចរពីគ្រប់ទិសទីប្រកបដោយបដិសណ្ឋារកិច្ចដ៏កក់ក្តៅ។


ព្រឹត្តិការណ៍ K-WAVE Peace Concert 2026 ត្រូវ​បាន​រៀបចំឡើង​នៅ​ថ្ងៃទី១៤ មីនា នៅរាជធានី​ភ្នំពេញ​ដើម្បី​ពង្រឹង​ទំនាក់​ទំនង​កម្ពុជា-កូរ៉េ។ កម្មវិធីផ្សព្វផ្សាយវប្បធម៌នេះ​ ត្រូវ​បាន​វាយ​តម្លៃ​ថា​មាន​សារៈ​សំខាន់​សម្រាប់​ប្រទេស​ទាំងពីរក្នុង​ការលើក​គុណតម្លៃនៃសន្តិភាព ការរួបរួមគ្នា ព្រមទាំងបញ្ជាក់ពីការប្តេជ្ញាពង្រឹង និងពង្រីកទំនាក់ទំនងការទូត «ភាពជាដៃគូយុទ្ធសាស្រ្ត» រវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េលើគ្រប់វិស័យ។ នេះ​បើ​តាម​ក្រសួង​ទេសចរណ៍។


ព្រឹត្តិការណ៍​នេះ​ក៏​រួម​ចំណែក​ដល់ «​​​កិច្ចសហប្រតិបត្តិការជំរុញទេសចរណ៍ ការផ្លាស់ប្តូរប្រជាជន និងវប្បធម៌រវាងប្រទេសទាំងពីរ ការរួមគ្នាប្រយុទ្ធប្រឆាំង និងបោសសំអាតឱ្យអស់ឧក្រិដ្ឋកម្មឆបោកអនឡាញអន្តរជាតិដែលបានជះឥទ្ធិពលជាអវិជ្ជមានលើការធ្វើដំណើរ ប្រកបអាជីវកម្ម និងទេសចរណ៍»។


យោង​តាម​ក្រសួង​ទេសចរណ៍ ព្រឹត្តិការណ៍ K-WAVE Peace Concert 2026 ដែលរៀបចំឡើងដោយ The Cambodia Branch of the Peaceful Unification Advisory Council (PUAC) មានការចូលរួមជាសារវីដេអូរបស់ប្រធានាធិបតីកូរ៉េ Lee Jae-myung ដែល​ប្រធានក្រុមប្រឹក្សាអង្គការ Peaceful Unification Advisory Council (PUAC) និងវត្តមានផ្ទាល់ Kim Chang-yong ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា និង​អ្នក​ពាក់​ព័ន្ធ​សំខាន់ៗ​ជាច្រើនទៀត។


រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ហួត ហាក់ បាន​លើក​ឡើង​ពីសារៈ​សំខាន់​នៃ​ការ​រៀបចំ​ព្រឹត្តិការណ៍នេះ និង​បាន​បញ្ជាក់​ពី​គោលដៅ​ទេសចរណ៍​កម្ពុជា​ដែល​នៅ​តែ​មាន​សុវត្ថិភាព ទោះបី​ជា​កាលពីកន្លង​ទៅ កេរ្តិ៍​ឈ្មោះ​កម្ពុជា​ត្រូវ​បាន​រង​ការ​ប៉ះពាល់​ដោយ​ការ​ឆបោក​តាម​អនឡាញ។


លោក​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់ជូនភ្ញៀវជាតិ និងអន្តរជាតិ​ថាកម្ពុជា ជាគោលដៅទេសចរណ៍សុវត្ថិភាព បដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងរាក់ទាក់ សម្រាប់ភ្ញៀវទេសចរពីទូទាំងពិភពលោក។


លោក​ថ្លែង​ថា៖ «រាជរដ្ឋាភិបាលកម្ពុជា​ បាននិងកំពុងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ក្នុងការបង្ក្រាប និងលុបបំបាត់ដល់ឬសគល់នៃឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីធានានូវបរិយាកាសសុវត្ថិភាព  និងទំនុកចិត្តសម្រាប់ភ្ញៀវទេសចរ ប្រជាពលរដ្ឋ និងវិនិយោគិន»។


យោង​តាម​ក្រសួង​ទេសចរណ៍ ក្នុងរយៈពេល ២ ខែដំបូងនៃឆ្នាំ២០២៦ នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ​ប្រមាណជិត៦៩០,០០០ នាក់ ដែលក្នុងនោះមានភ្ញៀវទេសចរកូរ៉េជិត១៥.១០០ នាក់៕


Post a Comment (0)
Previous Post Next Post