មិន​ចាំបាច់​មាន​​អត្តសញ្ញាណប័ណ្ណ​ថត​ចម្លង​បញ្ជាក់​ដោយ​ច្រកចេញចូលតែមួយក៏​បាន​សម្រាប់​ស្នើសុំ​សេវា​ក្នុង​វិស័យ​សាធារណការ
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

មិន​ចាំបាច់​មាន​​អត្តសញ្ញាណប័ណ្ណ​ថត​ចម្លង​បញ្ជាក់​ដោយ​ច្រកចេញចូលតែមួយក៏​បាន​សម្រាប់​ស្នើសុំ​សេវា​ក្នុង​វិស័យ​សាធារណការ

 ក្រសួង​ពីរ​សម្រួល​ដល់​ប្រជាពលរដ្ឋ​ក្នុង​ការ​ប្រើ​ប្រាស់ឯកសារ​អត្តសញ្ញាណ​បុគ្គល​​ដើម្បី​ទទួល​សេវានានា​ក្នុង​វិស័យ​សាធារណការ និង​ដឹក​ជញ្ជូន ដោយ​ពលរដ្ឋ​មិន​ចាំ​បាច់​ត្រូវ​តែ​មានឯកសារ​ចម្លង​​​អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ​ដែលមានការបញ្ជាក់ពីស្ថាប័នមានសមត្ថកិច្ច ដូច​មុន​ទៀត​ទេ។


កាលពីកន្លង​ទៅ​ ការ​ស្នើ​សុំ​​សេវាណា​មួយ​ ដូចជា​ការ​ផ្ទេរ​កម្មសិទ្ធិ​​រថយន្ត​ជា​ដើម តម្រូវ​ឲ្យ​អ្នក​ស្នើ​សុំ​​មាន​អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ​ថត​ចម្លង​ហើយ​ត្រូវ​បាន​​បញ្ជាក់ពី​ការិយាល័យ​​ច្រក​ចេញចូលតែមួយ​ស្រុក​​ឬ​ខណ្ឌ ថា​ជា​ឯកសារ​ត្រឹមត្រូវ។ ជាទូទៅ ការ​បញ្ជាក់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ តម្រូវ​ឲ្យ​ពលរដ្ឋ​​ថតចម្លង​អត្តសញ្ញាណប័ណ្ណ​​យ៉ាង​ហោច​ណាស់​ ៥​សន្លឹក យក​ទៅ​ស្នើ​សុំ​ការ​បញ្ជាក់​ពី​ច្រក​ចេញចូល​តែ​មួយ ហើយ​ត្រូវ​រង់ចាំ​ ៣ថ្ងៃ​នៃ​ថ្ងៃ​ធ្វើ​ការ។


ប៉ុន្តែ បើ​យោង​តាម​សារាចរ​ចេញ​ដោយ​​ក្រសួង​មហាផ្ទៃ និង​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន នៅថ្ងៃទី៩ ខែមីនា​​​ ឯកសារ​តម្រូវ​បែប​នេះ​​គ្រាន់​តែ​ជា​ជម្រើស​មួយ​​ប៉ុណ្ណោះ ក្នុង​ចំណោម​ជម្រើសឯកសារ​តម្រូវ​ចំនួន ៤ ដែល​ពលរដ្ឋ​អាច​ប្រើ​ប្រាស់​បាន។


ជម្រើស​ដែល​ងាយស្រួល​សម្រាប់​ប្រជាពលរដ្ឋ​គឺ ការ​ប្រើ​ប្រាស់​​អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរថតចម្លងដោយអ្នក​ស្នើ​សុំ​សេវា​គ្រាន់​តែ​ត្រូវផ្តិតស្នាមខ្ចៅ​ដៃសាមីខ្លួនដោយផ្ទាល់នៅចំពោះមុខមន្ត្រីទទួលបន្ទុកផ្តល់សេវា និងត្រូវភ្ជាប់មកជាមួយនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ច្បាប់ដើមសម្រាប់មន្ត្រីទទួលបន្ទុកធ្វើការពិនិត្យ និងផ្ទៀងផ្ទាត់ ជា​ការ​ស្រេច។​


បន្ថែម​ពី​លើ​នេះ ជម្រើស​២​ទៀត គឺ​អ្នក​ស្នើ​សុំ​សេវា​អាច​ប្រើប្រាស់​លិខិតបញ្ជាក់អត្តសញ្ញាណបុគ្គលច្បាប់ដើមដែលចេញដោយអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ឬ លិខិតបញ្ជាក់ភាពត្រឹមត្រូវនៃទិន្នន័យអត្តសញ្ញាណបុគ្គលដែលចេញដោយអគ្គនាយកដ្ឋាន អត្តសញ្ញាណកម្ម។


ចំពោះ​ឯកសារផ្សេងទៀតដែលតម្រូវ​សម្រាប់​ស្នើ​សុំ​តាម​ប្រភេទសេវាសាធារណៈនីមួយៗ ត្រូវអនុវត្តតាមនីតិវិធីដែលចែងក្នុងច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត។ នេះបើ​តាម​សារាចរ​អន្តរក្រសួង៕


Post a Comment (0)
Previous Post Next Post