លោក ត្រាំ រិះគន់សម្ព័ន្ធមិត្តអឺរ៉ុបខ្លាំងៗ​ក្រោយ​ពេល​លោក​មិន​អាច​បញ្ចុះបញ្ចូល​ឱ្យពួក​គេ​ជួយក្នុងសង្គ្រាមជាមួយអ៊ីរ៉ង់
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

លោក ត្រាំ រិះគន់សម្ព័ន្ធមិត្តអឺរ៉ុបខ្លាំងៗ​ក្រោយ​ពេល​លោក​មិន​អាច​បញ្ចុះបញ្ចូល​ឱ្យពួក​គេ​ជួយក្នុងសង្គ្រាមជាមួយអ៊ីរ៉ង់

 កិច្ចខិតខំប្រឹងប្រែងដ៏តក់ក្រហល់របស់លោក ត្រាំ​ ដើម្បី​ស្នើ​សុំ​ឲ្យ​ប្រទេស​សម្ព័ន្ធមិត្ត​បញ្ជូន​នាវា​អម​នាវា​ដឹកប្រេង​នៅ​​ច្រក​សមុទ្រ Hormuz បានបញ្ចប់ដោយការខកចិត្តកាលពីថ្ងៃអង្គារ ដែលនាំឱ្យលោក​រិះគន់យ៉ាងខ្លាំងទៅលើបណ្តាប្រទេសអឺរ៉ុបដែលបានបដិសេធសំណើរបស់លោក។


នៅក្នុងការិយាល័យរាង​ពង​ក្រពើ​នៃ​សេតវិមាន លោក ត្រាំ មានទឹកមុខមួម៉ៅ ហើយ​បាន​ថ្លែង​ថា​ «យើងមិនត្រូវការជំនួយច្រើនពេកទេ។ តាមពិតទៅ យើងមិនត្រូវការជំនួយអ្វីទាំងអស់»។


នេះ​ជា​ការ​ផ្លាស់ប្តូរឥរិយាបថ​ដ៏គួរឱ្យភ្ញាក់ផ្អើល បន្ទាប់​ពី​លោក​បាន​ទទូចយ៉ាងខ្លាំងឱ្យប្រទេសផ្សេងទៀតបញ្ជូននាវាចម្បាំងទៅកាន់ច្រកសមុទ្រនោះដើម្បីអមការពារនាវាដឹកប្រេង។ បច្ចុប្បន្ន​នេះ ប្រទេសអ៊ីរ៉ង់បានបិទផ្លូវទឹកនោះយ៉ាងមានប្រសិទ្ធភាព ធ្វើ​ឱ្យតម្លៃថាមពលពិភពលោកហក់ឡើងខ្ពស់។


លោក ត្រាំ បានចាត់ទុកសំណើរបស់លោកថាជាការសាកល្បងភាពស្មោះត្រង់​របស់​សម្ព័ន្ធ​មិត្ត ដោយលើកឡើងថា ការបញ្ជូននាវាចម្បាំងនេះ​គឺ​ជា «កិច្ចការដ៏តូចតាចបំផុត» សម្រាប់ប្រទេសដែលពឹងផ្អែកលើសហរដ្ឋអាមេរិកសម្រាប់សន្តិសុខរបស់ពួកគេ។ លោកថា ប្រទេសមួយចំនួនបានយល់ព្រម ដែល​រួមមាន​ កាតា អារ៉ាប៊ីសាអូឌីត និងអេមីរ៉ាត​អារ៉ាប់រួម។


មេដឹកនាំបរទេសភាគច្រើនបានបដិសេធ ដោយនិយាយថា ពួកគេនឹងមិនចូលរួមក្នុងសង្គ្រាមដែលពួកគេមិនបានបង្កឡើងនោះទេ។ ហើយនៅត្រឹមថ្ងៃអង្គារ លោក ត្រាំ បានប្រកាសថា ប្រទេសភាគច្រើនដែលស្ថិតនៅក្រោមអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ឬ NATO បានបរាជ័យក្នុងការបំពេញតួនាទីរបស់ខ្លួន។


លោកនិយាយ​ថា៖ «ខ្ញុំគិតថា NATO កំពុងធ្វើខុសយ៉ាងខ្លាំង ហើយខ្ញុំបាននិយាយជាយូរមកហើយថា ខ្ញុំឆ្ងល់ថាតើ NATO នឹងនៅក្បែរយើងដែរឬទេ។ នេះគឺជាការសាកល្បងដ៏អស្ចារ្យមួយ ព្រោះយើងមិនត្រូវការពួកគេទេ ប៉ុន្តែពួកគេគួរតែនៅទីនោះ»។


សារព័ត៌មាន​ CNN បាន​ចុះផ្សាយ​ថា លោក ត្រាំ មិនបាន​ចំណាយ​ពេល​ច្រើន​ក្នុងការកសាងសម្ព័ន្ធភាពជាមួយ​ NATO ទេ ពោល​គឺ​បាន​ធ្វើ​ត្រឹមតែពីរបីថ្ងៃប៉ុណ្ណោះ។ លោកមិនបានស្វែងរកការយល់ព្រមពីប្រទេសផ្សេងទៀតក្រៅពីអ៊ីស្រាអែលនោះទេ មុនពេលចាប់ផ្តើមសង្គ្រាមនៅចុងខែកុម្ភៈ។ មេដឹកនាំជាច្រើននៅអឺរ៉ុប និងឈូងសមុទ្រពែរ្ស បាននិយាយថា ពួកគេមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលការវាយប្រហារដំបូងបានចាប់ផ្តើម។


CNN ចុះ​ផ្សាយ​ថា កំហឹង​របស់​លោក ត្រាំ ប្រហែល​ជា​ជះឥទ្ធិពល​ទៅ​លើ​សង្គ្រាម​អ៊ុយក្រែន​និង​រុស្ស៊ី ដោយសារ​តែ​លោក ត្រាំ ធ្លាប់​​បាន​លើកឡើងម្តងហើយម្តងទៀតថា វា​បានផ្តល់ផលប្រយោជន៍ដល់អឺរ៉ុបច្រើន​ជាង​ផលប្រយោជន៍សម្រាប់​អាមេរិក។


លោក ត្រាំ និយាយ​ថា៖ «យើងជួយពួកគេ ហើយពួកគេមិនបានជួយយើងទេ ហើយខ្ញុំគិតថា នោះគឺជារឿងដ៏អាក្រក់បំផុតសម្រាប់ NATO»។


កន្លងមក លោក​ ត្រាំ ធ្លាប់បានបង្ហើបជាចំហអំពីការដកការគាំទ្រពី NATO ប៉ុន្តែ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ លោកហាក់ដូចជាមានភាពវិជ្ជមានចំពោះសម្ព័ន្ធភាពនេះ បន្ទាប់ពីប្រទេសសមាជិកបានយល់ព្រមបង្កើនការចំណាយលើវិស័យការពារជាតិ៕cnn


Post a Comment (0)
Previous Post Next Post