ការដាក់ទូកុងតឺន័រ និងលើកទង់ជាតិរបស់យោធាថៃ នៅតំបន់ថ្មដា គឺបញ្ជាក់ពីការបំពានទឹកដីកម្ពុជា នៅចំពោះមុខអង្គទូតបរទេស និងអង្គការអន្តរជាតិនានា
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

ការដាក់ទូកុងតឺន័រ និងលើកទង់ជាតិរបស់យោធាថៃ នៅតំបន់ថ្មដា គឺបញ្ជាក់ពីការបំពានទឹកដីកម្ពុជា នៅចំពោះមុខអង្គទូតបរទេស និងអង្គការអន្តរជាតិនានា

 ខេត្តពោធិ៍សាត់៖ យោធាថៃ បានបន្ថែមទូកុងតឺន័រ និងលើកទង់ជាតិនៅតំបន់ថ្មដា បញ្ជាក់ពីការបំពានទឹកដីកម្ពុជា នៅចំពោះមុខអង្គទូតបរទេស និងអង្គការអន្តរជាតិ នៅចំណុចច្រមុះជ្រូក (ផ្លូវបំបែកទៅកោះកុង-កាស៊ីណូ ) ស្ថិតនៅភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ ខណៈដែលប្រមុខការទូតខ្មែរបានដឹកនាំអង្គទូតបរទេស និងអង្គការអន្តរជាតិនានាទៅកាន់តំបន់នោះ។

ជាក់ស្ដែងលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីបង្ហាញការពិតពីទង្វើឈ្លានពានពីសំណាក់យោធាថៃ មកលើទឹកដីកម្ពុជា នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ បានដឹកនាំឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត តំណាងទូត និងតំណាងបេសកកម្មបរទេសប្រចាំកម្ពុជា ចុះទៅពិនិត្យដោយផ្ទាល់ការដាក់ទូកុងតឺន័រ និងការដំឡើងទង់ជាតិ ពីសំណាក់យោធាថៃនៅឃុំថ្មដា ដែលជាការបំពានអធិបតេយ្យភាពកម្ពុជា។

សូមជម្រាបជូនថា សកម្មភាពទាំងនេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ដាក់លិខិតតវ៉ាជាបន្តបន្ទាប់ តាមរយៈក្រសួងការបរទេស និងតែងតែបញ្ជាក់ម្តងហើយម្តងទៀត គឺប្រកាន់ជំហរដាច់ខាត ដោយមិនទទួលស្គាល់ការកែប្រែខ្សែបន្ទាត់ព្រំដែន តាមរយៈការប្រើកម្លាំងឡើយ៕









Post a Comment (0)
Previous Post Next Post