រដ្ឋបាល​រាជធានីភ្នំពេញ​អំពាវនាវ​ការ​ចូលរួម​បរិច្ចាគ​សម្រាប់​ជន​ភៀសសឹកនិង​កងទ័ព
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

រដ្ឋបាល​រាជធានីភ្នំពេញ​អំពាវនាវ​ការ​ចូលរួម​បរិច្ចាគ​សម្រាប់​ជន​ភៀសសឹកនិង​កងទ័ព

 រដ្ឋបាលរាជធានីភ្នំពេញ អំពាវនាវ​រក​​បរិច្ចាគ​ពី​​សប្បុរសជនដើម្បី​ឧបត្ថម្ភ​ដល់​ជន​ភៀស​សឹក និង​កង​ទ័ព​និង​នគរបាល​​ការពារព្រំដែន​នៅខេត្ត​ព្រះវិហារ និង ស្ទឹង​ត្រែង​សម្រាប់​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ខាង​មុខ​នេះ។


នៅ​ក្នុង​សេចក្ដី​អំពាវ​នាវ​នៅ​ថ្ងៃទី១៧ មីនា​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​អំពាវនាវ​ការ​បរិច្ចាគ​ពី​ឧកញ៉ា ពាណិជ្ជករ សិ​ប្បករ វិនិយោគិន និង​សប្បុរសជន​ទូទៅ​ ចូលរួមបរិច្ចាគអំណោយជាថវិកា ស្បៀងអាហារ ឬ សម្ភារប្រើប្រាស់ផ្សេងៗ តាមលទ្ធភាពនិងសទ្ធាជ្រះថ្លា ដើម្បីរួមចំណែកកសាងហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ រយៈពេលវែងនៅតាមបន្ទាត់ព្រំដែនជួរមុខ ក្នុងបុព្វហេតុការពារបូរណភាពទឹកដីពីសត្រូវឈ្លានពាន និងការ អភិវឌ្ឍន៍ តាមបន្ទាត់ព្រំដែន។


សាលារាជធានីភ្នំពេញថ្លែង​ថា ក្រុមការងារ​រដ្ឋបាល​នឹង​ចុះ​​ចែក​អំណោយ​នេះ​នៅចុងខែមីនា ឬដើមខែមេសា ខាងមុខនេះ​ ជូនដល់កងយោធពលខេមរភូមិន្ទ ដែលជាសម្ព័ន្ធមេត្រីភាពជាមួយរដ្ឋបាលរាជធានីភ្នំពេញរួមមាន កងពលធំអន្តរាគមន៍លេខ៣ កងពលតូចអន្តរាគមន៍លេខ៩ វរនគរបាល ការពារព្រំដែនលេខ៧៩៣ ឈរជើងការពារនៅខ្សែក្រវាត់ព្រំដែន ប្រចាំទិសប្រាសាទព្រះវិហារ និងកងពលតូច អន្តរាគមន៍លេខ១២៨ ឈរជើងការពារនៅតំបន់អូរអាឡៃ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។


សាលារាជធានី​ភ្នំពេញ​ស្នើ​សុំ​ការ​ចូលរួមជាថវិកា ស្បៀងអាហារ និងសម្ភារប្រើប្រាស់ផ្សេងៗ ដើម្បីជាការលើកទឹកចិត្ត និងផ្សារភ្ជាប់នូវមនោសញ្ចេតនាដ៏ជ្រាលជ្រៅ រវាងសមរភូមិជួរក្រោយ និងវីរ យុទ្ធជនតាមបន្ទាត់ព្រំដែនជួរមុខ។


គិត​ត្រឹម​ថ្ងៃទី១៧ ខែមីនា​នេះ នៅ​មាន​ពលរដ្ឋ​ភៀស​សឹក​ដែល​មិន​ទាន់​អាច​ត្រឡប់​ទៅ​លំនៅឋាន​វិញ​ជាង ៣​ម៉ឺន​៥ពាន់​នាក់ ដែល​បន្ត​ស្នាក់​នៅ​តាម​ជំរំបណ្ដោះ​អាសន្ន​និង​ជាមួយ​សាច់ញាតិ​បងប្អូន។ នេះ​បើ​តាម​ក្រសួង​មហាផ្ទៃ៕


Post a Comment (0)
Previous Post Next Post