កម្លាំងសមត្ថកិច្ចចម្រុះនៃគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុបានបន្ត ចុះត្រួតពិនិត្យ និងបង្ក្រាបទីតាំងសង្ស័យ មានការពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធអនឡាញ ដោយបានចុះត្រួតពិនិត្យផ្ទះដែលជាទីតាំងសង្ស័យចំនួន ៨០ខ្នង ក្នុងបុរី គុជ អាស៊ី ស្ថិតនៅភូមិ២ សង្កាត់លេខ៣ ក្រុងព្រះស៊ីហនុ។
ក្នុងប្រតិបត្តិការនៅថ្ងៃទី២៦ មីនា កម្លាំងសមត្ថកិច្ចបានដកហូតសម្ភារៈ សង្ស័យរួមមានកុំព្យូទ័រចំនួន ១៣៣គ្រឿង, ទូរសព្ទដៃ ៤៣៩គ្រឿង និងកាំភ្លើងខ្យល់ចំនួន ៥ដើម។
ក្រៅពីទីតាំងខាងលើ សមត្ថកិច្ចក៏បានចុះទៅពិនិត្យនៅ កាស៊ីណូ ជីន យូ មេន តាំង ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះស៊ីហនុ សមត្ថកិច្ចបានប្រទះឃើញ ជនសង្ស័យ ចំនួន ៩នាក់ រួមជាមួយវត្ថុតាងមួយចំនួនពាក់ព័ន្ធ នឹងការធ្វើសកម្មភាពឆបោក ដូចជាកុំព្យូទ័រ និងទូរសព្ទដៃ ដែលសមត្ថកិច្ចបានប្រមូលទុកជាភស្តុតាង សម្រាប់ការបន្តនីតិវិធីច្បាប់។ នេះជាការចុះទៅពិនិត្យជុំទី៣ សម្រាប់ទីតាំងនេះ។ នេះបើយោងតាមរបាយការណ៍របស់លេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.)។
ជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីបន្តការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ តាមនីតិវិធីច្បាប់។
យោងតាម គ.ប.ឆ.ប. គិតចាប់ពីឆ្នាំ២០២៥ រហូតដល់សប្តាហ៍ទី២ ខែមីនា ឆ្នាំ២០២៦ នេះ សមត្ថកិច្ច និងអាជ្ញាធររាជធានី-ខេត្ត បានបង្ក្រាប និងបិទខ្ទប់ (Sealed) ទីតាំងសរុបចំនួន ២៣៦ កន្លែង ដែលក្នុងនោះមានទីតាំងកាស៊ីណូ ៩១កន្លែង និងប្រភេទបុរី វីឡា ខុនដូ លំនៅឋាន ចំនួន ១៤៥កន្លែង។
បើគិតក្នុងរយៈពេល ៨ខែចុងក្រោយ ក្នុងពេលដែលយុទ្ធនាការបានធ្វើឡើងយ៉ាងក្ដៅគគុកនោះ តុលាការកម្ពុជាបានអនុវត្តនីតិវិធី ផ្លូវច្បាប់លើសំណុំរឿងពាក់ព័ន្ធនឹងការឆបោកអនឡាញសរុបចំនួន ៧៩ សំណុំរឿង ដោយផ្តន្ទាទោសមេខ្លោង និងបក្ខពួកចំនួន ៦៩៧ នាក់ (រួមទាំងសំណុំរឿង ចេន ស៊ី និង លី គួង)។
យុទ្ធនាការនេះក៏បានធ្វើឲ្យក្រុមមេខ្លោង និងអ្នកពាក់ព័ន្ធប្រមាណជាង ២២ម៉ឺននាក់ បានគេចខ្លួនចេញពីកម្ពុជា ទាំងតាមផ្លូវអាកាស និងផ្លូវគោក។ នេះបើតាម គ.ប.ឆ.ប.៕
ព័ត៌មានថ្មីៗ
ឆែកឆេរផ្ទះចំនួន៨០ខ្នង និងឃាត់ខ្លួនជនសង្ស័យ online scam ៩នាក់ នៅខេត្តព្រះសីហនុ
ការផ្គត់ផ្គង់ទឹកស្អាតក្នុងក្របខណ្ឌនៅទូទាំងប្រទេសកម្ពុជា បានកើនឡើង៨០ភាគរយ
ក្រុមហ៊ុនរដ្ឋចិនចង់បង្កើនការបញ្ជាទិញដំឡូងមីពីកម្ពុជាឱ្យដល់ ១ លានតោន
រដ្ឋមន្រ្តីសុខាភិបាល ជំរុញឱ្យពង្រឹងប្រសិទ្ធភាពការងារ និងគុណភាពបម្រើសេវានៅតាមមូលដ្ឋានឱ្យកាន់តែល្អ ក្នុងពេលបុណ្យចូលឆ្នាំខ្មែរ
លោក ត្រាំ បន្តផ្អាកការវាយប្រហាររោងចក្រថាមពលអ៊ីរ៉ង់រហូតដល់ខែមេសា
សហរដ្ឋអាមេរិកដាក់ពង្រាយទូកដ្រូនគ្មានមនុស្សបើក ក្នុងជម្លោះជាមួយអ៊ីរ៉ង់
កម្ពុជាចាប់ផ្តើមចេញដំណើរអភិវឌ្ឍកោះស្រឡៅ ជា«សហគមន៍អព្យាក្រឹតកាបូន» គំរូមុនដំបូងគេនៅក្នុងតំបន់
ក្រសួងព័ត៌មានពង្រឹងវិជ្ជាជីវៈសារព័ត៌មាន ការពារ


