លោក កើត រិទ្ធ ៖ ម្ចាស់ទីតាំងជួលមិនផ្សំគំនិត ជាមួយអ្នកប្រព្រឹត្តការឆបោកតាមបច្ចេកវិទ្យា នឹងមិនមានទោសទេ
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

លោក កើត រិទ្ធ ៖ ម្ចាស់ទីតាំងជួលមិនផ្សំគំនិត ជាមួយអ្នកប្រព្រឹត្តការឆបោកតាមបច្ចេកវិទ្យា នឹងមិនមានទោសទេ

 ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ បានលើកឡើងថា បើម្ចាស់ទីតាំងជួលទាំងឡាយណាដែលមិនផ្សំគំនិតជាមួយជនល្មើស ជាអ្នកប្រព្រឹត្តការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាទេ នឹងមិនមានទោសទណ្ឌនោះឡើយ។

ក្នុងសន្និសីទសារព័ត៌មានពាក់ព័ន្ធ «ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា » នៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌មានប្រសាសន៍ថា បើម្ចាស់ទីតាំង ឬម្ចាស់ផ្ទះដែលជួលផ្ទះឱ្យអ្នកផ្សេងដោយមិនដឹងថាគេយកទៅប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាទេ ម្ចាស់ផ្ទះនឹងមិនមានបទល្មើស និងមិនរឹបអូសនោះទេ ។ ប៉ុន្តែក្នុងករណីមានការស៊ុគ្រលំគ្នា នឹងមានទោសទៅតាមផ្លូវច្បាប់ជាធរមានជៀសមិនផុតនោះទេ ហើយផ្ទះក៏នឹងមានការរឹបអូសទៅជាមួយផងដែរ ៕

Post a Comment (0)
Previous Post Next Post