ដកហូតអាជ្ញាបណ្ណកាស៊ីណូ”សៀងហៃ រីហ្សត” នៅស្រុកចន្ទ្រា ខេត្តស្វាយរៀង ក្រោយរកឃើញពាក់ព័ន្ធករណី Online Scam ខុសច្បាប់
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

ដកហូតអាជ្ញាបណ្ណកាស៊ីណូ”សៀងហៃ រីហ្សត” នៅស្រុកចន្ទ្រា ខេត្តស្វាយរៀង ក្រោយរកឃើញពាក់ព័ន្ធករណី Online Scam ខុសច្បាប់

 ខេត្តស្វាយរៀង៖ ទីតាំងកាស៊ីណូយីហោ” សៀងហៃ រីហ្សត” ត្រូវបានគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បានសម្រេចដកហូតអាជ្ញាបណ្ណកាស៊ីណូមួយនេះ ស្ថិតនៅក្នុងស្រុកចន្ទ្រា ខេត្តស្វាយរៀង បន្ទាប់ពីរកឃើញសកម្មភាពពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scam ។

ជាក់ស្ដែងកងកម្លាំងចម្រុះដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ហែម សុវត្ថិ អគ្គស្នងការរងនគរបាលជាតិ នៅព្រឹកថ្ងៃទី ០១ ខែមេសា ២០២៦ បានចុះឆែកឆេរទីតាំងកាស៊ីណូ សៀងហៃ រីហ្សត ស្ថិតនៅ ឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង។ ក្នុងប្រតិបត្តិការនោះកងកម្លាំងសមត្ថកិច្ចជំនាញ បានដកហូតឧបករណ៍ សម្ភារៈពាក់ព័ន្ធ និងឃាត់ខ្លួនជនបរទេសសរុបចំនួន ១០៧ នាក់ (ស្រី ២៦ នាក់) មាន ៤ សញ្ជាតិ បញ្ជូនទៅកម្លាំងមានសមត្ថកិច្ច ដើម្បីអនុវត្តនីតិវិធីបន្ត។

គួរបញ្ជាក់ថា អគ្គលេខាធិការដ្ឋាន នៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បានអនុវត្តតាមបទបញ្ជារាជរដ្ឋាភិបាល ស្តីពីយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ប្រតិបត្តិការនេះ ធ្វើឡើងមានអគ្គលេខាធិការដ្ឋាន នៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា សហការជាមួយកងកម្លាំង អគ្គស្នងការដ្ឋាននគរបាលជាតិ, កងកម្លាំងគណៈបញ្ជាការឯកភាពខេត្តស្វាយរៀង និងអយ្យការអម សាលាដំបូងខេត្តស្វាយរៀង៕






Post a Comment (0)
Previous Post Next Post