លោក​ ត្រាំ ថា​ អាមេរិកត្រៀម​បញ្ចប់សង្គ្រាម​ជាមួយ​អ៊ីរ៉ង់ ប៉ុន្តែ​អ៊ីរ៉ង់​ថាអាមេរិក​បាន​គំរាម​កំហែង​ជាថ្មី?
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

លោក​ ត្រាំ ថា​ អាមេរិកត្រៀម​បញ្ចប់សង្គ្រាម​ជាមួយ​អ៊ីរ៉ង់ ប៉ុន្តែ​អ៊ីរ៉ង់​ថាអាមេរិក​បាន​គំរាម​កំហែង​ជាថ្មី?

 លោក ត្រាំ អះអាង​ថា អាមេរិកអាចបញ្ចប់សង្គ្រាមជាមួយអ៊ីរ៉ង់ក្នុងរយៈពេលពីរទៅបីសប្ដាហ៍ទៀតដោយមិនចាំបាច់មានកិច្ចព្រមព្រៀង ប៉ុន្តែ​អ៊ីរ៉ង់​ថ្លែង​ថា អាមេរិក​នៅតែ​គំរាមកំហែង​អ៊ីរ៉ង់ ហើយ​ខ្លួន​ត្រៀមវាយប្រហារក្រុមហ៊ុនអាមេរិកនៅក្នុងតំបន់។


ប្រធានាធិបតីសហរដ្ឋអាមេរិក​បាននិយាយថា សហរដ្ឋអាមេរិក អាចបញ្ចប់ការវាយប្រហារយោធារបស់ខ្លួនទៅលើប្រទេសអ៊ីរ៉ង់ក្នុងរយៈពេលពីរទៅបីសប្ដាហ៍ទៀត ហើយទីក្រុងតេអេរ៉ង់មិនចាំបាច់ត្រូវធ្វើកិច្ចព្រមព្រៀងជាមុន ដើម្បីឲ្យជម្លោះនេះបញ្ចប់នោះទេ។


សេចក្តីថ្លែងការណ៍នេះបានបង្ហាញពីការ​ប្រែប្រួល​ជំហរ​របស់​ទីក្រុងវ៉ាស៊ីនតោនអំពីសង្គ្រាមនេះ ដែលឥឡូវបានឈានចូលដល់សប្ដាហ៍ទីប្រាំ។


លោក ត្រាំ បានប្រាប់អ្នកសារព័ត៌មាននៅសេតវិមានកាលពីថ្ងៃអង្គារទី ៣១មីនាថា៖«អាមេរិកនឹងចាកចេញក្នុងពេលឆាប់ៗនេះ ដោយលោកនិយាយថា ការដកខ្លួនអាចកើតឡើងក្នុងរយៈពេល ប្រហែលជាពីរសប្ដាហ៍ ឬប្រហែលជាបីសប្ដាហ៍»។ នេះបើយោងតាមការចុះផ្សាយរបស់រ៉យទ័រ


នៅពេលត្រូវបានសួរថា តើការទូតជោគជ័យជាមួយអ៊ីរ៉ង់ គឺមានលក្ខខណ្ឌជាមុនសម្រាប់សហរដ្ឋអាមេរិកដើម្បីបញ្ចប់សង្គ្រាមនេះឬទេ? លោក ត្រាំបាននិយាយថា អ៊ីរ៉ង់ មិនចាំបាច់ត្រូវធ្វើកិច្ចព្រមព្រៀងទេ  ពួកគេមិនចាំបាច់ធ្វើកិច្ចព្រមព្រៀងជាមួយខ្ញុំទេ»។


គួរអោយដឹងផងដែរថា មុនធ្វើសេចក្តីថ្លែងការណ៍នេះ ទីក្រុងវ៉ាស៊ីនតោនធ្លាប់បានគំរាមបង្កើនប្រតិបត្តិការយោធា ប្រសិនបើទីក្រុងតេអេរ៉ង់ មិនព្រមទទួលយកក្របខណ្ឌបទឈប់បាញ់ ១៥ ចំណុច របស់សហរដ្ឋអាមេរិក ដែលក្នុងនោះ អ៊ីរ៉ង់ត្រូវប្តេជ្ញាថា​ខ្លួន​មិនបន្តអាវុធនុយក្លេអ៊ែរ បញ្ឈប់ការចម្រាញ់អ៊ុយរ៉ានីញ៉ូមទាំងអស់ និងបើកច្រកសមុទ្រហ័រមូសឡើងវិញទាំងស្រុង។


កាសែត Wall Street Journal បានរាយការណ៍នៅយប់ថ្ងៃអង្គារថា សហភាពអារ៉ាប់ កំពុងត្រៀមខ្លួនជួយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តដើម្បីបើកច្រកសមុទ្រហ័រមូសឡើងវិញដោយការប្រើប្រាស់កម្លាំង។


យោងតាមសេចក្ដីរាយការណ៍នានា​ សហភាពអារ៉ាប់ កំពុងស្វែងរកសេចក្តីសម្រេចពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ សម្រាប់សកម្មភាពនេះ ហើយបានស្នើឲ្យសហរដ្ឋអាមេរិក កាន់កាប់កោះយុទ្ធសាស្ត្រមួយចំនួន។


ខណៈអាមេរិកនិយាយថា ការចរចាជាមួយអ៊ីរ៉ង់កំពុងបន្ត រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក អាបាស អារ៉ាជី បាននិយាយកាលពីថ្ងៃអង្គារថា លោកទទួលបានសារដោយផ្ទាល់ពីបេសកជនពិសេសអាមេរិកលោក ស្ទីវ វីតខូហ្វ ប៉ុន្តែវាមិនមែនជាការចរចានោះទេ តែសារទាំងនោះរួមមានទាំង​ការគំរាមកំហែង​ផង​ដែរ។


កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់កាលពីថ្ងៃអង្គារ បានឆ្លើយតបវិញជាមួយនឹងការគំរាមកំហែងថ្មីមួយប្រឆាំងទៅនឹងក្រុមហ៊ុនអាមេរិក នៅក្នុងតំបន់ដោយចាប់ផ្តើមពីថ្ងៃពុធទី១មេសានេះតទៅ។


កងកម្លាំងអ៊ីរ៉ង់​ បានរាយបញ្ជីក្រុមហ៊ុនចំនួន ១៨រួមមានក្រុមហ៊ុនសំខាន់ ដូចជា Microsoft  Google Apple Intel IBM Tesla និង Boeing ដែលនឹងក្លាយជាគោលដៅវាយប្រហារ ចាប់ពីម៉ោង ៨យប់ ម៉ោងនៅទីក្រុងតេអេរ៉ង់៕


Post a Comment (0)
Previous Post Next Post