Li Xiong មេឆបោកតាមអនឡាញ​លំដាប់ទី២បន្ទាប់ពី Chen Zhi ត្រូវបាន​ចាប់​បញ្ជូនទៅប្រឈមមុខ​ច្បាប់​នៅ​ចិន
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

Li Xiong មេឆបោកតាមអនឡាញ​លំដាប់ទី២បន្ទាប់ពី Chen Zhi ត្រូវបាន​ចាប់​បញ្ជូនទៅប្រឈមមុខ​ច្បាប់​នៅ​ចិន

 កម្លាំងចម្រុះនៃនគរបាលកម្ពុជា និងនគរបាល​ចិន បានចាប់ខ្លួនជនជាតិចិនម្នាក់ឈ្មោះ Li Xiong ដែលរហូតមកដល់ពេលថ្មីៗនេះ​ក៏មានសញ្ជាតិខ្មែរផងដែរ។


ជន​ជាតិចិន​រូប​នេះ​ កាលពីកន្លងទៅ​គឺ​ជាម្ចាស់ម្នាក់នៃក្រុមហ៊ុន Huione Group ដែលបច្ចុប្បន្នត្រូវបានបញ្ឈប់ដំណើរការ​ដោយ​ធនាគារជាំតិ​ ហើយដែលត្រូវបានចោទប្រកាន់ថាមានជាប់ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធអនឡាញ និងប្រតិបត្តិការលាងលុយកខ្វក់ក្នុងទ្រង់ទ្រាយធំ។


យោងតាមក្រសួងមហាផ្ទៃ លោក Li ត្រូវបានបណ្តេញចេញពីកម្ពុជានៅថ្ងៃទី១ ខែមេសា បន្ទាប់ពីការដកសញ្ជាតិខ្មែររបស់គាត់ នៅថ្ងៃទី៣១ ខែមីនា ម្សិលមិញ។


ការចាប់ខ្លួន និងការបណ្តេញចេញនេះ ត្រូវបានធ្វើឡើងក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការដើម្បីប្រយុទ្ធប្រឆាំង និងបង្ក្រាបបទល្មើសឆបោកតាមបច្ចេកវិទ្យា និងផ្អែកតាមសំណើរបស់អាជ្ញាធរចិន។ នេះ​បើ​តាម​ក្រសួង​មហាផ្ទៃ។


ក្រសួងមហាផ្ទៃថ្លែង​នៅ​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​ថា៖ «ប្រតិបត្តិការនេះត្រូវបានធ្វើឡើងបន្ទាប់ពីមានកិច្ចសហប្រតិបត្តិការស៊ើបអង្កេតរួមគ្នា រវាងអាជ្ញាធរនៃព្រះរាជាណាចក្រកម្ពុជា និងអាជ្ញាធរនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានអូសបន្លាយពេលអស់ជាច្រើនខែ។ សញ្ជាតិខ្មែររបស់លោក Li Xiong ត្រូវបានដកហូតតាមរយៈព្រះរាជក្រឹត្យកាលពីថ្ងៃទី៣១ ខែមីនា»។


លោក Li ត្រូវបានគេរាយការណ៍ថាជាសមាជិកសំខាន់ម្នាក់នៃក្រុមឧក្រិដ្ឋជនដែលដឹកនាំដោយស្ថាបនិកក្រុមហ៊ុន Prince Group គឺលោក Chen Zhi ដែលត្រូវបានចាប់ខ្លួន និងបណ្តេញចេញទៅប្រទេសចិនកាលពីខែមករា។


យោងតាមសារព័ត៌មាន China Daily លោក Li ត្រូវបានសង្ស័យថាបានដំណើរការកាស៊ីណូ ឆបោក ប្រតិបត្តិការអាជីវកម្មខុសច្បាប់ និងលាក់បាំងផលនៃបទល្មើស ដោយក្នុងនោះ Chen Zhi គឺ​ជាប្រធានក្រុមល្បែងស៊ីសង និងឆបោកឆ្លងដែន។


China Daily បានដកស្រង់សម្តីមន្ត្រីក្រសួងសន្តិសុខសាធារណៈរបស់ចិន ដែលបានលើកឡើងថា សមាជិកស្នូលមួយចំនួននៃក្រុមឧក្រិដ្ឋជនរបស់ Chen Zhi ត្រូវបានចាប់ខ្លួន ខណៈដែលនគរបាលកំពុង​បន្តតាមចាប់ខ្លួនជនរត់គេចខ្លួនដែលនៅសេសសល់បន្ត​ទៀត។


ក្រសួងសន្តិសុខសាធារណៈក៏បានចេញសេចក្តីជូនដំណឹងមួយ ដោយជំរុញឲ្យអ្នក​ដែល​កំពុង​គេចខ្លួនដែលមានជាប់​ពាក់ព័ន្ធនឹងក្រុមរបស់ Chen Zhi ចូលខ្លួនមកសារភាពទោសកំហុស៕


Post a Comment (0)
Previous Post Next Post