មន្ត្រីសេតវិមានអាមេរិកម្នាក់បាននិយាយកាលពីថ្ងៃពុធទី២៩មេសាថា លោកដូណាល់ ត្រាំបានពិភាក្សាអំពីវិធីកាត់បន្ថយផលប៉ះពាល់នៃការបិទផ្លូវកំពង់ផែអ៊ីរ៉ង់ដោយកងទ័ពជើងទឹកសហរដ្ឋអាមេរិកដែលអាចមានរយៈពេលវែងជាមួយក្រុមហ៊ុនប្រេង ខណៈដែលប្រធានាធិបតីអាមេរិករូបនេះបានជំរុញឱ្យទីក្រុងតេអេរ៉ង់ គិតឲ្យឆ្លាត គិចឲ្យបានឆាប់ជាងមុន ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានរ៉យទ័រ
កិច្ចពិភាក្សាជាមួយអ្នកដឹកនាំក្រុមហ៊ុនប្រេងបានកើតឡើងបន្ទាប់ពីមានភាពជាប់គាំងក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយជម្លោះ ដែលបានធ្វើឲ្យសហរដ្ឋអាមេរិកព្យាយាមកាត់បន្ថយការនាំប្រេងចេញរបស់អ៊ីរ៉ង់ ដោយការបិទផ្លូវសមុទ្ររបស់អ៊ីរ៉ង់ ក្នុងគោលបំណងបង្ខំឲ្យអ៊ីរ៉ង់បើកច្រកសមុទ្រហ័រម៊ូសឡើងវិញ។
លោក ត្រាំបាននិយាយថា អ៊ីរ៉ង់អាចទូរស័ព្ទមកបាន ប្រសិនបើអ៊ីរ៉ង់ចង់ពិភាក្សា ប៉ុន្តែគាត់គិតថា អ៊ីរ៉ង់មិនទាន់រៀបចំខ្លួនឬដោះស្រាយបញ្ហាឲ្យបានល្អនោះទេ។
លោក ត្រាំ អូសបន្លាយបិទខ្ទប់កំពង់ផែអ៊ីរ៉ង់ ដើម្បីកៀបអ៊ីរ៉ង់ឲ្យឆាប់ឈានដល់កិច្ចព្រមព្រៀង
មន្ត្រីសេតវិមានបាននិយាយថា ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ និងអ្នកដឹកនាំក្រុមហ៊ុនប្រេង បានពិភាក្សាគ្នាអំពីវិធានការដែលលោកត្រាំអាចអនុវត្តបាន ហើយបន្ថយបញ្ហាដែលកើតមានឡើងនៅលើទីផ្សារប្រេងពិភពលោក និងអ្វីដែលលោកត្រាំអាចបន្តធ្វើបានទៀត ដើម្បីបន្តការបិទខ្ទប់រយៈពេលវែងប្រសិនបើចាំបាច់ ហើយអាចកាត់បន្ថយផលប៉ះពាល់ខ្លាំងទៅលើអ្នកប្រើប្រាស់នៅអាមេរិក»។
សូមជម្ម្រាបថា តម្លៃប្រេងបានកើនឡើងជាង ៦% នៅថ្ងៃពុធ ហើយកិច្ចសន្យាតម្លៃប្រេងឆៅប្រភេទ Brent បានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលមួយខែ ដោយសារតែមានការព្រួយបារម្ភអំពីការបិទផ្លូវរយៈពេលវែងនេះ។
គួរអោយដឹងផងដែរថា អ៊ីរ៉ង់ធ្លាប់បានប្តេជ្ញាថានឹងបន្តរំខានចរាចរណ៍តាមច្រកសមុទ្រហ័រមូសនេះប្រសិនបើអាមេរិកនៅតែបន្តគំរាមកំហែង។

