កម្លាំងអាវុធហត្ថខេត្តតាកែវ បង្ក្រាបករណីជួញដូរគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ១០នាក់ និងគ្រឿងញៀន៦២កញ្ចប់
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

កម្លាំងអាវុធហត្ថខេត្តតាកែវ បង្ក្រាបករណីជួញដូរគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ១០នាក់ និងគ្រឿងញៀន៦២កញ្ចប់

 ខេត្តតាកែវ៖ យោងតាមការបញ្ជាក់ពីកម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ បានឲ្យដឹងនៅថ្ងទី១២ ខែឧសភា ឆ្នាំ២០២៦នេះថា ដោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ និងសម្របសម្រួលនីតិវិធី ដោយឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ នៅវេលាម៉ោង ៨និង៤៥នាទី ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ កម្លាំងមន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើស សហការជាមួយ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃកប្បាស ដឹកនាំដោយលោកអនុសេនីយ៍ឯក ជួន តូរៈតៈ នាយការិយាល័យប្រឆាំងគ្រឿងញៀន បានចុះប្រតិបត្តិការបង្ក្រាបករណី រក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននៅភូមិអង្គស្វាយចេក ឃុំចារ ស្រុកព្រៃកប្បាស ខេត្តតាកែវ ។

លុះវេលាម៉ោង៧និង២៥នាទី ថ្ងៃទី ៨ ខែឧសភា ឆ្នាំ២០២៦ កម្លាំងអាវុធហត្ថបានបន្តពន្លាតដែនសមត្ថកិច្ចទៅខេត្តកណ្តាលសហការជាមួយកម្លាំង មូលដ្ឋានអាវុធហត្ថស្រុកស្អាង កម្លាំងអាវុធហត្ថក្រុងតាខ្មៅ សម្របសម្រួលនីតិវិធីដោយ ឯកឧត្តម គុជ គីមឡុង ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកណ្តាល បានបង្ក្រាបជាក់ស្តែងនៅភូមិគោកអណ្តែត ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល និងវេលាម៉ោង ១៤និង៤០នាទី ថ្ងៃទី ៩ ខែឧសភា ឆ្នាំ២០២៦ និងបន្តពន្លាតដែនសមត្ថកិច្ចទៅរាជធានីភ្នំពេញសហការជាមួយ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស សម្របសម្រួលនីតិវិធី ដោយលោកម៉ុត ដារ៉ា ព្រះរាជអាជ្ញារង អមសាលាដំបូង រាជធានីភ្នំពេញ បានចុះបង្រ្កាបជាក់ស្តែងនៅចំណុចផ្ទះលេខC4 ភូមិកាកាប សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ក្នុងរង្វង់ប្រតិបត្តិការខាងលេីកម្លាំងសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ សរុបចំនួន ១០ នាក់ (ស្រី១ ប្រុស៩)

ជនសង្ស័យទី១/ឈ្មោះ ជុំ សល់ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិធំ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល។

ទី២/ ឈ្មោះ រ៉ាត់ ម៉ាឡេ ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិ គោកអណ្ដែត ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។

ទី៣/ ឈ្មោះ តឹង បញ្ញា ហៅញ៉ា ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិគោកអណ្ដែត ឃុំស្អាងភ្នំ ស្រុកស្អាងខេត្តកណ្តាល។

ទី៤/ ឈ្មោះចា សីហា ហៅពៅ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិវាល ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។

ទី៥/ ឈ្មោះ ឡួត ពីរ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិតានូ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល។

ទី៦/ ឈ្មោះ គីម ស្រីល័ក្ខ ភេទស្រីអាយុ២៧ឆ្នាំ រស់នៅភូមិកោះគ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ទី៧/ ឈ្មោះ ហ៊ុយ យាន ភេទប្រុសអាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិដើមស្លែង សង្កាត់ច្បារអំពៅពីរ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ទី៨/ ឈ្មោះអិន មុន្នី ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិបឹងត្របែក សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ទី៩/ ឈ្មោះអៀ ស៊ុនហៃ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យរាជធានីភ្នំពេញ។

ទី១០/ ឈ្មោះ សេង សុវណ្ណរ៉ា ភេទប្រុសអាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិទីទុយ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ដកហូតវត្ថុតាងរួមមាន៖

ទី១/ ម្សៅក្រាមពណ៌សថ្លាចំនួន ៦២ កញ្ចប់ ទម្ងន់១១៨.៦៩(ថ្លឹងទាំងសំបកថង់)

ទី២/ ថ្នាំគ្រាប់ពណ៌ផ្កាឈូក ចំនួន ១៧ គ្រាប់

ទី៣/ ម្សៅពណ៌ផ្កាឈូក ចំនួន ១ កញ្ចប់

ទី ៤/ អាវុធខ្លីចំនួន ១ ដើម

ទី៥/ គ្រាប់អាវុធខ្លីចំនួន ៥៩ គ្រាប់

ទី៦/ ដាវដែកចំនួន ១ ដើម

ទី៧/ ទូរស័ព្ទ ១៣ គ្រឿង

ទី៨/ ម៉ូតូចំនួន ៤ គ្រឿង

ទី៩/ ជញ្ជីងថ្លឹងថ្នាំញៀនចំនួន ៣ គ្រឿង

និងទី១០/ថង់វេចខ្ចប់ និងសម្ភារ:សេពថ្នាំញៀនមួយចំនួន។

បច្ចុប្បន្នជនសង្ស័យ រួមនិងវត្ថុតាង ការិយាល័យជំនាញ កំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តតាកែវ ចាត់ការតាមនីតិវិធី៕






Post a Comment (0)
Previous Post Next Post