ក្រសួងសាធារណការជំរុញបំពាក់ប្រព័ន្ធកាមេរ៉ានៅគ្រប់ស្ថានីយជញ្ជីងថ្លឹង ដើម្បីតាមដានពង្រឹងប្រសិទ្ធភាពការងារ
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

ក្រសួងសាធារណការជំរុញបំពាក់ប្រព័ន្ធកាមេរ៉ានៅគ្រប់ស្ថានីយជញ្ជីងថ្លឹង ដើម្បីតាមដានពង្រឹងប្រសិទ្ធភាពការងារ

 ភ្នំពេញៈ រថយន្តដឹកលើសទម្ងន់កំណត់ចំនួន២២គ្រឿងត្រូវបានផាកពិន័យ ក្នុងខណៈពេលដែលក្រសួងសាធារណការ និងដឹកជញ្ជូន

កំពុងតែជំរុញត្រួតពិនិត្យចល័ត និងបំពាក់ប្រព័ន្ធកាមេរ៉ា (CCTV) នៅគ្រប់ស្ថានីយជញ្ជីងថ្លឹងនៅទូទាំងប្រទេស ដើម្បីពង្រឹងប្រសិទ្ធភាពការងារ។

ក្រុមចល័តក្រសួងសាធារណការបានចុះឆ្មក់ត្រួតពិនិត្យនៅទីតាំងផ្សេងៗគ្នាចាប់ពីថ្ងៃទី១៧ ដល់ ១៩ ខែឧសភានេះ ដែលក្នុងនោះយានយន្តដឹកជញ្ជូនលើសទម្ងន់អនុញ្ញាតចន្លោះពី ៥តោន ដល់ ២៩តោនចំនួន ១៥គ្រឿងត្រូវបានរកឃើញ និងពិន័យ។ ប្រតិបត្តិការនេះធ្វើឡើងក្រោមកិច្ចសហការជាមួយស្ថានីយជញ្ជីងរាជានុកូល កាំពី ព្រៃព្នៅ ព្រែកឯង បឹងឃុនឆាង រំចេក និងស្ថានីយថ្នល់ទទឹង។

ក្រុមការងារត្រួតពិនិត្យពិសេសក៏បានចុះត្រួតពិនិត្យនិងរកឃើញរថយនដឹកលើសទម្ងន់ចំនួន ៧គ្រឿងផ្សេងទៀតផងដែរនៅក្នុងខេត្តពោធិ៍សាត់ ស្វាយរៀង ព្រៃវែង កំពង់ឆ្នាំង និងខេត្តកណ្ដាល។ ម្ចាស់រថយន្តទាំងនេះត្រូវបានពិន័យ ដោយសារតែដឹកលើសទម្ងន់ដែលច្បាប់អនុញ្ញាតចន្លោះពី ៥ ទៅ ២៥តោន។

ក្រសួងសាធារណការបានក្រើនរម្លឹកដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនធុនធ្ងន់ ម្ចាស់យានយន្តដឹកជញ្ជូនធុនធ្ងន់ និងអ្នកបើកបរយានយន្តធុនធ្ងន់ទាំងអស់ ឱ្យចូលរួមគោរពច្បាប់ និងគោរពតម្រាយផ្លូវអនុញ្ញាតសម្រាប់យានយន្តចាប់ពីភ្លៅ៦ឡើង ដែលក្រសួងបានណែនាំឱ្យបានត្រឹមត្រូវ។ ក្រុមការងារចល័ត នឹងបន្តចុះឆ្មក់ត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់នៅទូទាំងប្រទេស ដើម្បីទប់ស្កាត់ និងចាត់វិធានការរឹតបន្តឹងការអនុវត្តច្បាប់យ៉ាងតឹងរ៉ឹងដោយគ្មានការលើកលែងឡើយ។

រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន លោកប៉េង ពោធិ៍នា ដែលប្រធានគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ បានដឹកនាំកិច្ចប្រជុំជាមួយនឹងស្ថាប័នពាក់ព័ន្ធ ដើម្បីពិនិត្យ និងវាយតម្លៃលើលទ្ធផលការងារត្រួតពិនិត្យយានយន្តដឹកជញ្ជូនក្នុងឆ្នាំ២០២៥ និងទិសដៅ២០២៦ និងពិភាក្សាលើបញ្ហាប្រឈម និងដំណោះស្រាយសម្រាប់ពង្រឹងការអនុវត្តការងារទប់ស្កាត់បទល្មើសដឹកជញ្ជូនលើសសទម្ងន់កម្រិតកំណត់កាលពីពេលថ្មីៗនេះ។

យោងតាមលទ្ធផលនៃការអនុវត្តការងារក្នុងឆ្នាំ២០២៥បានឱ្យដឹងថា គណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់បានត្រួតពិនិត្យរថយន្តដឹកជញ្ជូនចំនួន ៣ ០៩៧ ១៣៧ គ្រឿង ក្នុងនោះរថយន្តផ្ទុកមិនលើសចំនួន ២ ៣៥៨ ៣២៤គ្រឿង រថយន្តលើសក្នុងកម្រិតអនុគ្រោះចំនួន ៧៣៧ ៥២២គ្រឿង និងរថយន្តដែលបានពិន័យមានចំនួន ១ ២៩១គ្រឿង។

ចំនួនរថយន្តដែលត្រូវបានពិន័យក្នុងឆ្នំា២០២៥មានការថយចុះ ៥៩% ធៀបនឹង ២០២៤ ដែលបានពិន័យចំនួន ២ ០៥១គ្រឿង។ នេះបើយោងតាមក្រសួងសាធារណការ។

លោករដ្ឋមន្រ្តី បានកំណត់ទិសដៅជំរុញឱ្យក្រុមការងារពិសេស និងក្រុមចល័តចម្រុះក្រសួងបន្តចុះចាប់ និងត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដែលគេចវេសពីស្ថានីយជញ្ជីងអចល័តនៅក្នុងរាជធានី ខេត្តទូទាំងប្រទេស និងធ្វើទំនើបកម្ម ប្រព័ន្ធជញ្ជីងវៃឆ្លាត និងប្រព័ន្ធកាមេរ៉ា (CCTV) គ្រប់ស្ថានីយជញ្ជីងអចល័តទាំងអស់ ដើម្បីត្រួតពិនិត្យតាមដានការអនុវត្តការងារ។

លោករដ្ឋមន្រ្តីជំរុញឱ្យភាគីពាក់ព័ន្ធទាំងអស់បន្តរួបរួមគ្នាពង្រឹងកិច្ចសហការ និងខិតខំប្រឹងប្រែង បំពេញភារកិច្ចឱ្យខ្ជាប់ខ្ជួនបន្ថែមទៀត ដើម្បីសម្រេចទិសដៅទប់ស្កាត់យានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ឱ្យមានប្រសិទ្ធភាពខ្ពស់។ លោកក៏បានអំពាវនាវដល់គ្រប់ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ បន្តជួយជំរុញការទប់ស្កាត់យានយន្តដឹកជញ្ជូនលើសទម្ងន់ ដើម្បីចូលរួមការពារផ្លូវថ្នល់ ស្ពាន ដែលជាទ្រព្យសម្បត្តិរួមឱ្យកុំឱ្យខូចខាតមុនអាយុកាលកំណត់ ក៏ដូចជាកាត់បន្ថយការចំណាយថវិការបស់រដ្ឋលើការជួសជុល និងថែទាំ៕


Post a Comment (0)
Previous Post Next Post