ស្រូវជិត ៦ម៉ឺនហិកតាក្នុងខេត្តកំពង់ស្ពឺកំពុងរងផលប៉ះពាល់ពីភាពរាំងស្ងួត បង្កដោយបាតុភូតអេលីញូ
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

ស្រូវជិត ៦ម៉ឺនហិកតាក្នុងខេត្តកំពង់ស្ពឺកំពុងរងផលប៉ះពាល់ពីភាពរាំងស្ងួត បង្កដោយបាតុភូតអេលីញូ

 ពង់ស្ពឺៈ យ៉ាងហោចណាស់ស្រូវវស្សាជិត ៦ម៉ឺនហិកតានៅតាមបណ្តាក្រុងស្រុកទាំង ៨ក្នុងខេត្តកំពង់ស្ពឺកំពុងតែទទួលរងផលប៉ះពាល់ពីគ្រោះរាំងស្ងួត ដោយសារតែកូនរដូវប្រាំងអូសបន្លាយបង្កដោយឥទ្ធិពលបាតុភូតអេលីញូ (El Niño) 

អភិបាលខេត្តកំពង់ស្ពឺ លោក ជាម ចន្ទ័សោភ័ណ នាថ្ងៃពុធ ទី២ ខែកញ្ញាបានដឹកនាំមន្ទីរជំនាញចុះពិនិត្យដំណាំស្រូវដែលរងផលប៉ះពាល់នោះ និងបានធ្វើការក្រើនរំឭក ព្រមទាំងជំរុញដល់មន្ទីរជំនាញពាក់ព័ន្ធឱ្យពន្លឿនការនាំទឹកទៅសង្គ្រោះឱ្យបានទាន់ពេលវេលាលា។ នេះបើយោងតាមរដ្ឋបាលខេត្តកំពង់ស្ពឺ។

លោកអភិបាលបានលើកឡើងថា ស្ថានភាពដើមស្រូវគឺមានសភាពខ្លោចដោយអន្លើៗ ប៉ុន្តែអាចនៅមានសង្ឃឹមប្រ​សិនជាការអន្តរាគមន៍នាំទឹកបានទៅដល់ទាន់ពេលវេលា។ មួយវិញទៀត នៅប៉ុន្មានថ្ងៃចុងក្រោយនេះ ភ្លៀងបានបង្អុរចុះពីមធ្យមទៅបង្គួរ ដែលបានគ្របដណ្តប់ និងស្រោចស្រពផ្ទៃដីស្រែខ្លះនៅតាមបណ្តាស្រុកក្រុងមួយចំនួន។ ការធ្លាក់ភ្លៀងនេះបានធ្វើឱ្យស្រូវមានកម្លាំង និងអាចត្រូលអាកាសធាតុរាំងស្ងួតបានមួយរយៈបន្ថែមទៀតផងដែរ។

លោកមានប្រសាសន៍ថា៖«ក្នុងកំឡុង១០ថ្ងៃទៀត ប្រសិនមន្ទីរជំនាញអាចរុញទឹកទៅដល់គោលដៅរងគ្រោះ ឬភ្លៀងបន្តធ្លាក់នោះកសិករគឺអាចមានរំពឹងឡើងវិញ និយាយជារួម គឺស្រូវអាចសង្គ្រោះបានយ៉ាងហោច ៧០%នៃផលប៉ះពាល់រួម»។


Post a Comment (0)
Previous Post Next Post